ព័ត៌មានជាតិ

បុរសចុងភៅកាស៊ីណូម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទជួញដូរគ្រឿងញៀន

ស្វាយរៀង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបការជួញដូរគ្រឿងញៀន ០១ករណី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង លាងហាវ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅកាស៊ីណូ រស់នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែងន្រឆាំងគ្រឿងញៀន។

ក្នុងការឃាត់ខ្លួននេះ កម្លាំងជំនាញបានឆែកឆេរ និងរឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ៤០កញ្ចប់តូច, ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង និងសម្ភារ:សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់