ព័ត៌មានជាតិ

អ្នកលែងល្បែងជល់មាន់ជាច្រើននាក់ នៅស្រុកថ្មគោល ត្រូវកម្លាំងជំនាញឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល កម្លាំជំនាញចុះបង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែង ឃាត់ខ្លួនអ្នកប្រព្រឹត្តិបានចំនួន០៨នាក់។

វត្ថុតាងដកហូតរួមមាន៖
-មាន់ជល់ចំនួន០៣ក្បាល
-សង្វៀនជល់មាន់ចំនួន០១
-ជញ្ជីងតូចចំនួន០១
-ស៊ុមចំនួន០១
-ធុងជ័រចំនួន០១។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានធ្វើកំណត់ហេតុ សាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តល្បែងភ្នាល់នេះជាបន្តទៀត៕

មតិយោបល់