ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ដើររកផ្លែសំរ៉ង ជាន់ចំមីនស្គរ បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ នៅខេត្តបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨ និង២០នាទី ករណីបុរសម្នាក់ ទៅរកប៉េះផ្លែសំរ៉ង បណ្តាលឲ្យជាន់មីនស្គរផ្ទុះរងរបួសធ្ងន់ជើងម្ខាង ស្ថិតនៅក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ជន ហាក់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ ជនរងគ្រោះ បានដើរទៅរកប៉េះផ្លែសំរ៉ង នៅត្រង់ចំណុចភ្នំរទេះសេះ ក៏បណ្តាលឲ្យជាន់ចំមីនស្គរផ្ទុះរងរបួសជើងខាងស្តាំយ៉ាងធ្ងន់ធ្ងរ ។

ភ្លាមៗនោះ ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបង ដើម្បីជួយសង្រ្គោះផងដែរ ៕

មតិយោបល់