ព័ត៌មានជាតិ

វ៉ាជែងរ៉ឺម៉កជ្រុលបណ្តាលឲ្យក្រឡាប់ខ្លួនឯង របួសធ្ងន់២នាក់

កំពត: កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ៨៩និង៩០ផ្លូវជាតិលេខ៤១ក្នុងភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មានករណីរថយន្តម៉ាកកាមរី ពណ៍ទឹកប្រាក់ ស្លាកលេខ ព្រះសីហនុ2A3966 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន បានវ៉ារ៉ឺម៉កម៉ូតូ ក្រឡាប់ដោយខ្លួនឯង បើកបរដោយ ឈ្មោះ ស្វាយ ភីណា ភេទ ប្រុស អាយុ ៣១ឆ្នាំ របួសធ្ងន់អ្នករួមដំណើរប្រពន្ធ ឈ្មោះ មៀច ម៉ាត់ អាយុ៣០ឆ្នាំ
របួសស្រាល និង 2នាក់
១/ឈ្មោះ យិន រស្មី ភេទ ស្រី អាយុ៨ឆ្នាំរបួសធ្ងន់។
២/ឈ្មោះ យិន សុខហេង ភេទប្រុស អាយុ៥ឆ្នាំ របួសធ្ងន់៕
ក្រុមគ្រួរសាខាងលើរស់នៅឃំុព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។
ក្រោយកើតហេតុជនរងរបួសទាំងអស់ត្រូវកម្លាំងប៉ុស្តិ៍ បានបញ្ជូនទៅពេទ្យកំពត តាមរថយន្តឈ្នួល៕

 

មតិយោបល់