ភ្នំពេញៈ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩ព្រឹក ស្ថិតនៅផ្ទះសង់ថ្មីភូមិអណ្តូងទី៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ កម្លាំងអាវុធហត្ថរាជធានីភ្នំពញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយបំភ្លេចបំផ្លាញទ្រព្យសម្បត្តិខ្លួនឯង និងដុតផ្ទះបង្កការភ្ញាក់ផ្អើល ធ្វើឲ្យពលរដ្ឋនៅក្បែរមានការភ័យខ្លាច។
ជនសង្ស័យឈ្មោះ បោន ស្រស់ អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដមានប្រពន្ធឈ្មោះ ចុង សុខលាភ អាយុ ៤២ឆ្នាំ អ្នកទាំង២មានកូនប្រុស ៣នាក់ ក្នុងបន្ទុកស្នាក់នៅភូមិកើតហេតុខាងលើ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យបានបំភ្លេចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្លួនឯង ប្រពន្ធឃាត់មិនស្តាប់ក៏រាយការណ៍ប្រាប់សម្ថកិច្ចមូលដ្ឋាន ពេលសមត្ថកិច្ចមកដល់ គ្រាន់តែជនសង្ស័យក្រឡេកឃើញសមត្ថកិច្ចភ្លាម ក៏បានដាក់គន្លឹះពីក្នុង ខណៈក្រុមគ្រួសារចេញក្រៅអស់ហើយ ប្រមូលរបស់របរទ្រព្យសម្បត្តិក្នុងផ្ទះគរដុត នៅលើពូកជាន់ឡៅតឿ បណ្តាលឲ្យឆេះពូកត្រូវបានគេទម្លុះទ្វារពន្លត់ទាន់ពេល ភ្លាមៗនោះជនសង្ស័យឡើងទៅលើដំបូលផ្ទះ ទោះបីមានអ្នកលួងលោមឲ្យចុះមកក្រោមទាំងកម្លាំងអាវុធហត្ថ និងគ្រួសារព្រមទាំងប្រជាពលរដ្ឋជនក៏ជននោះមិនព្រមដែរ។
ដោយជននោះយកដែកព្យួរខោអាវចាក់ខ្លួនឯង នៅលើដំបូលអស់រយៈពេលប្រណ ៣ម៉ោងទើបសមត្ថកិច្ចប្រើជំនាញ ពិសេសរហូតជននោះ លោតមកក្រោមត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនតែម្តង។
សូមបញ្ជាក់៖ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ហើយទើបចេញពីពន្ធនាគារបានប្រមាណ ៨ខែប៉ុណ្ណោះ ក្នុងករណីដូចគ្នានេះ។
យោងតាមប្រភពពីស្ត្រីជាប្រពន្ធប្រាប់ថា ជនសង្ស័យជាប្តីរបស់ខ្លួនប្រើប្រាស់គ្រឿងញៀនយូរឆ្នាំមកហើយ។
ក្នុងប្រតិបត្តិការណ៍បង្ក្រាប់ជនសង្ស័យអុកឡុកបំផ្លាញរបស់របរ និងដុតផ្ទះខ្លួនឯងនេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រើពេលអត់ធ្មត់អស់រយៈពេលប្រមាណ ៣ម៉ោងគឺតាំងម៉ោង៩ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃដដែល ទើបឃាត់ជននោះទៅសាកសួរតាមនីតិវិធីបាន៕
មតិយោបល់