ព័ត៌មានជាតិ

វ៉ាជែងមិនប្រយ័ត្ន បុករថយន្ត១គ្រឿង បណ្តាលឲ្យស្លាប់ម្នាក់និង៤នាក់ទៀតរងរបួសធ្ងន់

ពោធិ៍សាត់: យោងតាមការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា មានមនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និង៤នាក់ទៀតរងរបួសធ្ងន់-ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តនិងរថយន្តហេតុការណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ៥ ស្ថិតត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តធុនធំ១គ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមានរថយន្តកែឆ្នៃ១គ្រឿងដឹកមេរុពេញរថយន្ត (សម្ភារ:បូជាសព) បើកបរក្នុងទិសដៅពីលិចទៅកើត (ច្រាសទិសគ្នា) ខណ:មកដល់ចំណុចកើតហេតុខាងលើ រថយន្តកែឆ្នៃបានបើកវ៉ាជែង រួចជ្រុលចង្កូតទៅបុករថយន្តចំពីមុខធ្វើឲ្យធ្លាក់មនុស្សស្លាប់ម្នាក់ និងរបួស៤នាក់និងសម្ភារ:មេរុ (បូជាសពពេញផ្លូវ) បណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង ។

លោកង៉ាន វណ្ណមី នាយផ្នែកដោះស្រាយករណីគ្រោះថ្នាក់ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ករណីនេះកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២០ រីឯជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណទី១-ឈ្មោះទូច អាយុ២៣ឆ្នាំ​ រស់នៅភូមិក្តីឈ្នូល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ស្លាប់ដោយធ្លាក់ចូលរថយន្តធំ នឹង៤នាក់ទៀតរងរបួសស្រាលរស់នៅភូមិឃុំជាមួយគ្នា ត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ចំពោះអ្នកបេីករថយន្តធំឈ្មោះសេរី ប៊ុនឡុង ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិប្រគាប ឃុំរុងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រងចាំការកោះហៅរបស់សមត្ថកិច្ចចូលខ្លួនដោះស្រាយ ៕

មតិយោបល់