ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ អគារសិក្សា និងអគារគ្រូស្នាក់នៅ ខូចចំនួន៥ខ្នង

កំពង់ឆ្នាំងៈ នៅថ្ងៃអាទិត្យ ៨កើត ខែទុតិយាសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០ នាទី មានករណីភ្លៀងលាយជាមួយខ្យល់កន្ត្រាក់ បណ្ដាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋ អគារសិក្សា និងអគារគ្រូស្នាក់នៅ អស់ចំនួន០៥ ខ្នង ។

១-ផ្ទះឈ្មោះ ឌី យ៉ែម ភេទស្រី រស់នៅភូមិប៉ប្រក់ ឃុំសំរោងសែន ទំហំ ៦ម×៨ម ខូចខាត ផ្ទះទ្រេត ។
២-ផ្ទះឈ្មោះ ឃួន សុខុម ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅ ភូមិប៉ប្រក់ ឃុំសំរោងសែន ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង ទំហំ ៨ម×១៥ម ខូចខាត របើកដំបូលស័ង្កសី អស់ទាំងស្រុង ។
៣-ផ្ទះឈ្មោះ សឿង រិទ្ធី ភេទ ប្រុស រស់នៅ ភូមិ ចំបក់ខ្ពស់ ឃុំ ស្វាយរំពារ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង ទំហំ ៨ម×១៥ម ខូចខាត របើកដំបូលស័ង្កសី ចំនួន០៥សន្លឹក និងរបើកដំបូល បង្គន់អនាម័យអស់ទាំងស្រុង ។
៤- របើកដំបូល អគារសិក្សាអនុវិទ្យាល័យសំរោងសែន ខូចខាតអស់ក្បឿងចំនួន ០៣ សន្លឹក ។
៥-របើកដំបូល ផ្ទះគ្រូស្នាក់នៅ ខូចខាតអស់ក្បឿងចំនួន០១ សន្លឹក ។

ក្នុងហេតុការណ៍ខាងលើនេះ គឺមិនមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះឡើយ ៕

មតិយោបល់