ព័ត៌មានជាតិ

ស្លាប់ម្នាក់និងរបួសប្រុសស្រី៥នាក់ករណីគ្រោះអគ្គិភ័យក្នុងខណ្ឌទួលគោក

ភ្នំពេញ: ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់និងរបួសប្រុសស្រី៥នាក់ករណីគ្រោះអគ្គិភ័យក្នុងខណ្ឌទួលគោក បង្កការភ្ញាក់ផ្អើលកាល ពី វេលា ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០ស្ថិត តាមបណ្តោយផ្លូវ១៤៦ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងគ្រោះអគ្គិភ័យនេះបណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់និងប្រុសស្រី៥នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យដេីម្បីសង្គ្រោះ។
រថយន្តពន្លត់គ្គិភ័យជាច្រេីនគ្រឿងបានចេញទៅអន្តរាគមន៍រហូតរលត់នៅល្ងាចថ្ងៃដដែល។
ចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

 

មតិយោបល់