ក្រចេះ: រថយន្ត TACOMA ពណ៌ស ពាក់ស្លាកលេខ 2I-8664 ស៊េរីឆ្នាំ1998 ដឹកប្រណីតមួយគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្តលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្នួល ស្ទាក់ចាប់បាន កាលពីវេលាម៉ោង៨នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលស្នួល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
តាមចម្លើយពីម្ចាស់រថយន្ត ដែលជាជនពិការឈ្មោះ ពៅ រ៉ាវុធ ភេទប្រុស អាយុ៤៦ឆ្នាំ បានឲ្យដឹងថា គាត់បានស៊ីឈ្នួលដឹកឲ្យគេ ក្នុងតម្លៃ៥០ដុល្លារ ចេញពីភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី លុះមកដល់កន្លែងកើតហេតុខាងលើ ក៏ត្រូវបានសត្ថកិច្ចចាប់យកមកប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួលតែម្តង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងតែធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីចាត់ការបន្តទៅ តាមនីតិវិធីច្បាប់៕
មតិយោបល់