ព័ត៌មានជាតិ

មន្រ្តីឧទ្យានុរក្ស បានស្ទាក់ចាប់បទល្មើសលួចកូនសត្វននាលពណ៌ ចំនួន ១២៣ក្បាល ដែលជនល្មើសចូលលួច ក្នុងបន្ទាយសត្វ

បាត់ដំបងៈ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តំបន់រ៉ាមសារព្រែកទាល់ ភូមិសាស្រ្ត ខេត្តបាត់ដំបង លោក ប្រធានស្នាក់ការ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស្ម័គ្រចិត្តសហគមន៍ចំនួន ១២នាក់ ចុះល្បាត និងទប់ស្កាត់បទល្មើស នៅត្រង់ចំណុចខ្នងព្រែកមូស លុះដល់វេលាម៉ោង០២រំលងអធ្រាត ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រុមការងារ បានស្ទាក់ចាប់បទល្មើសលួច កូនសត្វននាលពណ៌ចំនួន ១២៣ក្បាល ដែលជនល្មើសចូលលួច ក្នុងបន្ទាយសត្វ យកមកទម្លាក់ទុកចោល រួចក៏រត់គេចខ្លួនបាត់ទៅ។

សូមជម្រាបថា តាំងពីដើមមក ពុំធ្លាប់មានបទល្មើសលួចចូលចាប់សត្វទ្រង់ទ្រាយធំបែបនេះទេ ហើយសមត្ថកិច្ច ក៏កំពុងតាមដានរឿងនេះដែរ ។
បន្ទាប់មកក្រុមការងារ បាននាំយកវត្ថុតាងទាំងនោះ ធ្វើការដុតកម្ទេចចោលនៅទីស្នាក់ការ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕

មតិយោបល់