ព័ត៌មានជាតិ

ស្រ្តីម្នាក់ទាស់ពាក្យសម្ដីជាមួយប្ដី សម្រេចចិត្តចងកសម្លាប់ខ្លួន

សៀមរាបៈ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានករណីអត្តឃាត ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ សម្បត្តិ សុម៉ាលី ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។

ដំណើររឿង៖ នៅវេលាម៉ោង ៥និង០០នាទី ពេលប្តីចេញពីផ្ទះទៅហាត់ប្រាណ រួចដល់វេលាម៉ោងប្រហែល ១២និង៣០នាទី ក៏ត្រឡប់មកផ្ទះជួលស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប វិញក៏ស្រាប់តែឃើញប្រពន្ធបានយកក្រម៉ា ចងភ្ជាប់ជាមួយចង្រឹងបង្អួចធ្វើអត្តឃាតនៅក្នុងបន្ទប់ទីមួយក្នុងផ្ទះ រួចប្តីឈ្មោះ សន សុផាន់ បានលើកប្រពន្ធមកធ្វើចលនា តែប្រពន្ធបានបាត់បង់ជីវិតទៅហើយ ហើយជិះម៉ូតូមករាយការណ៍ជូនសមត្ថកិច្ច ទើបកម្លាំងប៉ុស្តិ៍ចុះមកពិនិត្យពិតជា មានការណ៍ដូចការរាយការណ៍របស់ប្តីមែន។

ក្រោយសួរនាំបឋមទើបដឹងថា ប្រពន្ធមានការទាស់ពាក្យសម្តីជាមួយប្តីរឿងក្នុងគ្រួសារ ចំពោះសព ប្រគល់ជូនប្ដីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់