កំពង់ធំៈ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០២ ខែមិថុនា គ.ស២០១៨ មានករណីរន្ទះបាញ់ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
១.ម្ចាស់ផ្ទះឈ្មោះ ហ៊ុន ហឿ ភេទប្រុស អាយុ២២ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំក្តារ។ ខូចខាត បែកក្បឿងចំនួន១០សន្លឹក បែកផ្ទោង២សន្លឹក និងបែកសសរផ្ទះចំនួន៥ដើម។
ករណីខាងលើមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕
មតិយោបល់