កំពង់ស្ពឺៈ អគ្គិភ័យមួយបានកើតឡើងករណីដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃដោយចេតនាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២៥នាទី ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២០។
ដែលបង្កឡើងដោយឈ្មោះ ឡេង ឃីម ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅនៅភូមិគោកកណ្ដាល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានយកភ្លើងដុតផ្ទះឆេះអស់ទាំងស្រុងដែលមានទំហំ ៤ម×៦ ម ធ្វើអំពីឈើដំបូលប្រក់ស៊ីប្រូជញ្ជាំងក្ដាជាផ្ទះរបស់ឈ្មោះឡុង ម៉ែនស្រី អាយុ៧១ឆ្នាំ មានទីលំនៅនៅភូមិឃ្លៃថ្មី ឃំុពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យឆេះខូចខាតអស់ទាំងស្រុង។
ក្រោយកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
មតិយោបល់