ភ្នំពេញ: ករណីរថយន្តលាយបេតុង ក្រឡាប់ផ្ងារជើងដោយខ្លួនឯង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចូលវត្តតាភេម ក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មិនដំបូងគេឃើញរថយន្តលាយបេតុងខាងលើ ពាក់ផ្លាកលេខ ភ្នំពេញ 5A-2971 បើកបរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ មិនដឹងមូលហេតុអ្វី ស្រាប់តែរេចង្កូត បណ្តាលឲ្យក្រឡាប់ផ្ងារជើងតែម្តង ។ ហេតុការខាងលើ មិនបណ្តាលឲ្យនរណារងរបួសឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុ និងឲ្យម្ចាស់ស្ទូចយកទៅជួសជុល ៕
មតិយោបល់