ព័ត៌មានជាតិ

ករណីស្រី្តម្នាក់ដេកស្លាប់នៅផ្ទះដោយសារ…

សៀមរាបៈ នៅវេលាម៉ោង ៣និង៣៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ មានករណីស្រ្តីម្នាក់គាំងបេះដូង ដេកស្លាប់នៅផ្ទះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ឆាវ ស៊ាម ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ពុំមានជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់