ព័ត៌មានជាតិ

បុរសម្នាក់ ផឹកស្រាបៀរអស់១កំប៉ុង ស្រាប់តែប្រកាន់ដួលស្លាប់ មួយរំពេច

សៀមរាប: កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ករណីបុរសម្នាក់ផឹកស្រាបៀរបានប្រកាច់ដួលស្លាប់ភ្លាមៗ ស្ថិតនៅក្នុងភូមិខ្ចាស់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

ជនរងគ្រោះ ឈ្មោះ រ៉ម ចាយ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ បន្ទាប់ពីកាប់អុសរួច បានត្រឡប់មកដល់ផ្ទះ បានផឹកស្រាបៀរ អស់១កំប៉ុង ស្រាប់តែដួលស្លាប់នៅហ្នឹងផ្ទះតែម្តង ក្រុមគ្រួសារមិនអស់ចិត្ត ភ្លាមៗនោះ ក៏បានដឹកយកទៅមន្ទីរពេទ្យបង្អែកនៅស្រុកអង្គរជុំ ។ ក្រុមគ្រួសារនិយាយថា ជនរងគ្រោះ តែងផឹកស្រាជាប្រចាំផងដែរ ។

យោងតាមការចុះពិនិត្យជាក់ស្តែងរបស់មន្ត្រីនគរបាលជំនាញ និងក្រុមគ្រូពេទ្យបានឲ្យដឹងថា ករណីនេះពុំមានស្លាកស្នាម ឬចំណុចណាមួយដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ ហើយក្រុមគ្រូពេទ្យក៏បានបញ្ជាក់ដែរថា ជនរងគ្រោះស្លាប់ដោយសារដាច់សសៃឈាមខួរក្បាល និងមានជំងឺលើសឈាម ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់