ព័ត៌មានជាតិ

នៅប្រព្រឹត្តដដែល! បុរសម្នាក់ធ្លាប់ជាប់គុក២លើក ត្រូវសមត្ថកិច្ចចាប់ចូលម្តងទៀត

កណ្តាល: កាលពីវេលាម៉ោង២០និង២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ករណីបុរសម្នាក់ពាក់ព័ន្ធ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ឆាយ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងដកហូតរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យថាសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់មធ្យម ទូរស័ព្ទដៃ០១គ្រឿងម៉ាកអូបប៉ូ (oppo ខូចគុណភាព) កាបូបដៃចំនួន០១ (ដាក់ថ្នាំញៀន) ។

ដំណើររឿង៖ នៅវេលាកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលដំណាក់អំពិល បានសហការជាមួយកម្លាំង ប្រជាការពារឃុំចេញល្បាតក្នុងភូមិសាស្រ្ត ឃើញជនសង្ស័យម្នាក់ ឈរនៅតាមផ្លូវដោយ មានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ឆែកត្រួតពិនិត្យ ឃើញមានថ្នាំញៀន០១កញ្ចប់មធ្យមនៅក្នុងកាបូបដៃ ដាក់ក្នុងហោប៉ៅខោក្រាយ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ ថ្នាំញៀននេះ បានទិញពីបុរសម្នាក់ មិនស្គាល់ឈ្មោះនៅម្តុំលក់សាច់ក្រក់កំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន ក្នុងបញ្ជីគ្រប់គ្រងរបសប៉ុស្តិ៍ កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០២លើករយ:ពេល៥ឆ្នាំ លើកទី១នៅឆ្នាំ២០០៩ ជាប់ពីបទ លួចមានស្ថានទម្ងន់ ជាប់រយ:ពេល៣ឆ្នាំលើកទី២នៅឆ្នាំ២០១៤ ជាប់ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ជាប់រយ:ពេល២ឆ្នាំ និងធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទា បំបាត់គ្រឿងញៀន នៅឱកាសខ្ញុំ រយ:ពេល០១ខែ ២៥ថ្ងៃ ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ផ្លូវច្បាប់ ៕

មតិយោបល់