បាត់ដំបងៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរតាគាំ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើល។
មូលហេតុ៖ មិនទាន់ដឹង។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីបាញ់ពន្លត់។
សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅកាន់លេខប្រចាំបញ្ជា អធិការក្រុងបាត់ដំបង ដែលមានលេខ ០៩៧ ៧៧៨ ០១៣ ៥ ដើម្បីចង់បានព័ត៌មានឲ្យពិតប្រាកដថា មានឫមួយយ៉ាងណា? ប៉ុន្តែលោកឆ្លើយវិញថា ចាំប្រាប់មកវិញក្រុមការងាររង់ចាំអស់រយៈពេល ២០នាទី ស្ងាត់ឲ្យឈឹង លេខទូរស័ព្ទខលមិនចូលទៀត ហើយក៏ក្រុមការងារយើង បានទំនាក់ទំនងទៅលោកអធិការក្រុងឆ្លើយថា ពិតជាមានមែន។
សូមឲ្យលោកស្នងការខេត្តបាត់ដំបង ជួយមើលអ្នកកាន់លេខទូរស័ព្ទប្រចាំបញ្ជាអធិការក្រុងផង ចុះបើពលរដ្ឋមានបញ្ហាវិញ ចង់រាយការណ៍ប្រាប់តើគិតយ៉ាងណាទៅ?
មតិយោបល់