កោះកុងៈ កម្លាំងនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាដោយចេតនា និងបណ្ដាលឲ្យហើមជាំលើផ្ទៃមុខជនរងគ្រោះ និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ វេលាម៉ោង ៦និង៣០នាទី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ចំណុចភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ។
ជនរងគ្រោះឈ្មោះ ឆេង ណែត ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ (ប្រពន្ធចុង)។
ជនសង្យ័យឈ្មោះ អ៊ូ សេ ភេទស្រី (ប្រពន្ធដើម) និងកូនៗចំនួន ០៥នាក់ទៀត មិនស្គាល់ឈ្មោះ មានទីលំនៅភមិថ្មស ឃុំថ្មស បាននាំគ្នាព្រួត វាយទៅលើជនរងគ្រោះបណ្ដាលឲ្យហើមជាំលើផ្ទៃមុខ និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ និងបានវាយបំបែកទូ យកខ្សែដៃ មាសមួយខ្សែ មានទម្ងន់១ដំឡឹង,ខ្សែកមាស ចំនួន២ខ្សែ ទម្ងន់២ដំឡឹង៦ជី,ចិញ្ជៀនមាន១វង់ ទម្ងន់៣ជី សរុបចំនួនទម្ងន់ ៣ដំឡឹង ៩ជី និងប្រាក់ចំនួន ៩៥០,០០០ រៀល (កៅសិបប្រាំម៉ឺនរៀល)។ លុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ករណីខាងលើនេះ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឃាត់ខ្លួន ជនដៃដល់បានធ្វើសកម្មភាពចំនួន ០៣នាក់។
១/ឈ្មោះ អ៊ូ សេ ភេទស្រី អាយុ ៤៦ឆ្នាំ (ម្ដាយ)។
២/ឈ្មោះ ភន ហៀង ភេទស្រី អាយុ២៦ឆ្នាំ (កូនស្រី)។
៣/ឈ្មោះ ភន ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ (កូនប្រុស)។
ជនសង្ស័យទាំង៣នាក់ខាងលើ លោកព្រះរាជអាជ្ញា បានឯកភាពឲ្យឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់