សៀមរាបៈ កាលព្រឹកទី២២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨ និង០០នាទី មានបងប្រុសម្នាក់ ឈ្មោះ វីរៈ ជា មុខរបរអ្នករត់រ៉ឺម៉ក បានរើសបានកាបូបស្ពាយ របស់ភ្ញៀវទេសចរណ៍ជនជាតិជប៉ុន នៅជិតភោជនីយដ្ឋានមនោរម្យ ហើយក៏បានយកមកប្រគល់ឲ្យសមត្ថកិច្ច។
ដោយសមត្ថិច្ច បានសហការជាមួយកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានរកឃើញម្ចាស់ រួចប្រគល់ជូនវិញរួចរាល់។
នៅក្នុងកាបូបស្ពាយនោះរួមមាន៖
-ទូរស័ព្ទម៉ាក docomo galaxy ១គ្រឿង
-លុយដុល្លា ៨៩ដុល្លា
-លុយខ្មែរ២២០០រៀល កាក់ចំនួន ១៥កាក់ កាតចំនួន ១១កាត
-កូនកាបូបដៃតូចចំនួន ២
-កូនសោចំនួន ៣ ដង្កាប់ចំនួន ១ ស្លាបព្រា ១ ដែកកេះ១។
សកម្មភាពនេះ ជាគំរូដ៏ល្អ សម្រាប់ចូលរួម រក្សាសេចក្តីថ្លៃថ្នូរ ប្រពៃណីល្អ ដើម្បីកិត្តិយសជាតិយើង៕



មតិយោបល់