ព័ត៌មានជាតិ

ម្តាយកូន២នាក់ជីវិតថ្លៃ! ដើរឡើងលើស្ពានគីហ្សូណា បម្រុងលោតទឹកបញ្ចប់ជីវិត ត្រូវលោកអធិការនគរបាលក្រុងកំពង់ចាមប្រទះឃើញទាន់ពេល

កំពង់ចាមៈ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីយប់ នៅលើស្ពានគីហ្សូណា ភូមិទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម កម្លាំងនគរបាលក្រុងកំពង់ចាម លោកវរសេនីយ៍ទោ អ៊ីង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានប្រទះឃើញស្ត្រីម្នាក់បីកូនខ្ចី ដើរសំដៅទៅលើស្ពានគីហ្សូណា ដោយមានការសង្ស័យ លោកបានបញ្ជាឲ្យកម្លាំងនគរបាលក្រុង សហការជាមួយកម្លាំងប្រចាំការនៅគល់ស្ពានគីហ្សូណា និងប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឃាត់សួរនាំ និងនាំមកអធិការដ្ឋាននគរបាលក្រុង ទើបដឹកថា គាត់មានអាយុ៣០ឆ្នាំ ជាអ្នកស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមករស់នៅបន្ទប់ជួលនៅ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានបំណងមកលោតទឹកសម្លាប់ខ្លួនជាមួយនឹងកូន ពីលើស្ពានគីហ្សូណា ។

ចំណែកមូលហេតុ មានវិបត្តិគ្រួសារ។

ក្រោយសួរនាំដឹងមូលហេតុ លោកអធិការបានអប់រំ ពន្យល់ណែនាំគាត់ រហូតគាត់កែប្រែគំនិត ដើម្បីរស់នៅ បន្តចិញ្ចឹមមើលថែកូនវិញ និងបានបញ្ជាកម្លាំងនគរបាលក្រុង ដូនគាត់ត្រលប់ទៅបន្ទប់ជួលវិញដោយសុវត្ថិភាព៕

មតិយោបល់