ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនដឹកប្រេងបុកគ្នាជាមួយរថយន្ត Lexus បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ព្រះសីហនុ: នៅវេលាម៉ោង ១០និង៥៥នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវទៅកែវផុស ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ​និងរថយន្ត។

រថយន្តដឹកប្រេងក្រុមហ៊ុនម៉ាក ហ៊ីយ៉ាន់ដាយ ផ្លាកលេខ ក.0363.ភព3 អ្នកបើកបរឈ្មោះ ខាន់ ប៊ុនថង រស់នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

រថយន្តម៉ាក Lexus 400h ពណ៌ស ស្លាកលេខ.នគរបាល2.0513 អ្នកបើកបរឈ្មោះ ព្រំ ធន់ ភេទប្រុស ៤៥ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់