ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

“​បែក​ពី​អូន​បង​មាន​លុយ​ចាយ​ជាង​មុន​” បង្កប់​អត្ថន័យ​តស៊ូ​ស៊ីជម្រៅ​សម្រាប់​ជីវិត​មនុស្ស​

​ភ្នំពេញ​៖ ល្បែង​ស្នេហា នៅ​គង់វង្ស អាស្រ័យ​លើ​ថវិកា ដែល​នាំ​ឲ្យ​ស្នេហា​ទាំងនោះ​ផ្អែម​ល្អែម តែ​មិនមែន​មានន័យ មិន​មាន​ភាព​វៀចវេ​នោះទេ ។ ស្នេហា ដែល​គ្មាន​ប្រាក់ ក៏​ដូចគ្នា​ដែរ ផ្អែមល្អែម​តែ​ដំបូង តែ​យូរៗ​ទៅ នឹង​មាន​ភាព​រកាំរកូស​ដូចគ្នា ដោយរ​អ៊ូ​មុខ រអ៊ូ​ក្រោយ រួច​ក៏​ចាប់ផ្តើម​មាន​ចិត្ត​ផិតក្បត់ ជាក់​ជាមិនខាន តែ​មិនមែន​មានន័យថា​ស្នេហា អ្នកក្រ លើ​លោក​នេះ​ដូច​គ្នា​នោះទេ ក៏​មាន​មនុស្ស​ស្មោះ​ដែរ ។ ជាក់ស្តែង អត្ថន័យ​សម្តែង និង​ទំនុកច្រៀង​ក្នុង​បទ “​បែក​ពី​អូន​បង​មាន​លុយ​ចាយ​ជាង​មុន​” បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ខាង​ស្រី​មាន​ចិត្ត​ក្បត់​ទាំង​ខ្លួន​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា តាម​បែបបទ​ប្រពៃណី​រួចរាល់​ហើយ ខណៈ​ដែល ខេ​ម ត្រឹមតែ​កង​សន្ថិសុខ ដោយ​ពឹងផ្អែក​លើ​កង់​កញ្ជាស់ សម្រាប់​ធាក់​ធ្វើការ និង​ចាញ់​ស្នេហា ព្រោះតែ​កន្លង់ មាន​រថយន្ត​ទំនើប​ជិះ ធ្វើ​ឲ្យ​ខាង​ស្រី​ដោះដៃ​ស្រ​វ៉ា​អ្នកមាន ។ ក្រោយ​ពី​ភាពឈឺចាប់​នេះ ខេ​ម បានប្រែក្លាយ​ជីវិត ថ្កុំថ្កើង តាមរយៈ​ក្រុមហ៊ុនទូរស័ព្ទ​មួយ ដោយ​មាន​រថយន្ត​ទំនើប​ជិះ ដូច​គេ និង មាន​ការងារ​ល្អ​ធ្វើ​ផងដែរ មានមុខមាត់​ក្នុងសង្គម តែ​នៅ​តែ​អាល័យ​ដល់​ស្នេហា​ចាស់ ចង់​ដឹង​សុខទុក្ខ គេ​ថែ​នាង​បាន​ល្អ​ដែរ​អត់ ? ត្រង់នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពី​កង​សន្ថិសុខ តស៊ូ​ប្រែក្លាយ​ជីវិត​មាន​រថយន្ត​ជិះ ទំនើបៗ ដូច​គេ​ដូច​ឯង ដូច្នេះ សម្រាប់​អ្នក​ដែល​តស៊ូ​ក្នុង​ការងារ ប្រាកដ កុំ​អស់​សង្ឈឹម ព្រះ​នឹង​មើលឃើញ បើ​វាសនា នៅមាន ៕
​ទស្សនា​បទ “​បែក​ពី​អូន​បង​មាន​លុយ​ចាយ​ជាង​មុន​” ដូចខាងក្រោម​នេះ​៖​

2014-09-17_132240

មតិយោបល់