ព័ត៌មានជាតិ

Update៖ មន្ត្រីប៉ូលិសម្នាក់ ជិះម៉ូតូលឿន ភ្ញាក់រថយន្តស៊ីប្លេ ក៏អកហ្សើដួលម៉ូតូចូលរថយន្ត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ជិះម៉ូតូលឿន មិនឮរថយន្តស៊ីប្លេ២ដង ភ្ញាក់អកហ្សើ ក៏ដួលម៉ូតូរអិលចូលរថយន្ត រងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតតាម បណ្ដោយផ្លូវ១០៥ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AN- 5187 បើកបរដោយនារីម្នាក់។ ចំណែកម៉ូតូ ម៉ាកសូនិក ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល 1-7777 ប;កដោយមន្ត្រីនគរបាលម្នាក់។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្ត បើកបរពីកើតទៅលិច តាមបណ្តោយផ្លូវបេតុង លុះមកដល់ឡើងផ្លូវ១០៥ បានបន្តិច ក៏បត់មកត្បូងយឺតៗ ស្រាប់តែមានម៉ូតូ១គ្រឿង ផ្លាកលេខនគរបាល ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនបើកមក ពេលនោះ ខាងរថយន្តខំស៊ីប្លេចំនួន២ដង តែអ្នកបើកម៉ូតូហាក់បីដូចជាមិនដឹង ដល់តែពេលដឹងក៏អកហ្សើ បណ្ដាលឲ្យដួលរអិលម៉ូតូចូលក្រោមរថយន្ត ធ្វើឲ្យអ្នកបើកម៉ូតូរបួសស្រាល។

ក្រោយកើតហេតុភាគីទាំងសងខាងជជែកគ្នាបែកផ្សែងទម្រាំបានចរចាគ្នាត្រូវ ដោយខាងម៉ូតូសងថ្លៃខូចខាត៣០ដុល្លារទៅឲ្យខាងរថយន្ត ដើម្បីបញ្ចប់រឿង៕

មតិយោបល់