ព័ត៌មានជាតិ

មនុស្ស ៣នាក់រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត

ប៉ៃលិន: នៅវេលាម៉ោង ៥និង៣១នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីរវាង ម៉ូតូ និងរថយន្ត បើកបរបញ្ច្រាស់ទិសគ្នា ចំណុចភូមិភ្នំស្ពង់ ឃុំស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ឃាន ស៊ីវឿន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមឃុំកើតហេតុខាងលើ (របួសធ្ងន់) បើកបរម៉ូតូម៉ាក ឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ប៉ៃលិន C-4059 ។
-អ្នករួមដំណើរទី១ ឈ្មោះ ឃាន សុខហេង ភេទប្រុស អាយុ ៣ឆ្នាំ រស់នៅក្នុងបន្ទុក (របួសធ្ងន់)។
-អ្នករួមដំណើរទី២ មិនស្គាល់អត្តសញ្ញាណ (របួសធ្ងន់) ។
អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានបើកបររត់គេចបាត់ណីកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុកម្លាំងជំនាញកំពុងតាមស្រាវជ្រាវស្វែងរកមុខសញ្ញា ឯអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ៕

មតិយោបល់