បុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនមួយបាននិយាយថា តម្រូវការមាសនៅក្នុងប្រទេសឥណ្ឌានឹងកើនឡើងខ្ពស់រហូត ដល់ទៅ ២៣ភាគរយ បើធៀបនឹងការស្មានទុក កាលពីពេលមុខ ដោយសារតែសញ្ញាណនៃការ បញ្ជាទិញនៅក្នុង រដូវបុណ្យនានា និងសញ្ញាណនៃការកើនឡើង នៃសេដ្ឋកិច្ចកើនឡើងខ្ពស់។
ប្រជាជនជាច្រើនក្នុងប្រទេសឥណ្ឌាបាននាំគ្នាសម្រុកទិញមាស បើទោះបីជាតម្លៃមាសមានតម្លៃរហូតដល់ទៅ $585.50 ក្នុងមាស 10 ក្រាម កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ។
តម្រូវការមាសនៅក្នុងប្រទេសឥណ្ឌា បើតាមការរំពឹងទុកអាចនឹងមានចំនួន 800 តោន ក្នុងឆ្នាំនេះ ដែលកាលពី ព្យាករដំបូង មានចំនួននៅចន្លោះ 650-750 តោនប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពីលោក Amresh Acharya នាយកទទួលបន្ទុកខាងវិនិយោគនៅឯទីស្នាក់ការសមាគមន៍រ៉ែមាសពិភពលោក ប្រចាំប្រទេសឥណ្ឌា៕
មតិយោបល់