សៀមរាបៈ នៅវេលាម៉ោង០៩ និង៤៥នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បើករថយន្តក្នុងស្ថានភាពងងុយដេក បណ្តាលរេចង្កូតធ្លាក់ផ្លូវបុកដើមឈើ រងរបួសធ្ងន់-ស្រាល៧នាក់ លើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោមស្រុកជីក្រែង ខេត្តសៀមរាប ។
ករណីនេះបង្កឡើងដោយរថយន្ត១គ្រឿងម៉ាក TOYOTA HIGHLANDER ផលិតឆ្នាំ មិនដឹងពាក់ផ្លាកលេខ កោះកុង 2B- 6363 ប្រភេទទេសចរណ៍ធុនតូច (គ្រួសារ) ពណ៌ស អ្នកបើកបរឈ្មោះ ឈួន ឈុន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិកោះកាពិក ឃុំកោះសារ៉ាយ ស្រុកកោះកុង ខេត្តកោះកុង ដឹកមនុស្សចំនួន៦នាក់ ទិសដៅពីខាងកើត ទៅទិសខាងលិច ។ បានរេចង្កូតទៅបុកដើមឈើ នៅក្បែរផ្លូវដោយខ្លួនឯង ។ បណ្ដាលឲ្យរបួស ១-ឈ្មោះ សែម យ៉ត ភេទប្រុស អាយុ៣៦ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់២-ឈួន ឈុន អ្នកបើកបរ ស្រាល៣-ឈ្មោះ ណុវាសនា ភេទប្រុស អាយុ២៣ឆ្នាំ អ្នករួមដំណើរ របួសស្រាល៤, សែម ភ័ក្រ ប្រុស អាយុ៥០ឆ្នាំ អ្នករួមដំណើរ របួសស្រាល៥, ម៉ម សារ៉ូន ភេទស្រី អាយុ២៨ឆ្នាំ អ្នករួមដំណើរ របួសស្រាល៦-សែន សីហា ភេទប្រុសអាយុ២៨ឆ្នាំ អ្នករួមដំណើរ របួសស្រាល៧-ឈ្មោះ ឈួន ផាន់ណា ភេទស្រីអាយុ៣១ អ្នករួមដំណើររបួសស្រាល ។ ភ្លាមៗនោះ ជនរងគ្រោះ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ បន្ទាន់ផងដែរ ។
មូលហេតុ៖ បើកបរស្ថិតក្នុងស្ថានភាពងងុយដេក ទើបណ្តាលឲ្យគ្រោះថ្នាក់បែបនេះកើតឡើង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីធ្វើតាមនីតិវិធីច្បាប់ ៕
មតិយោបល់