ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងអមជាប់ផ្លូវរថភ្លើង ទល់មុខវត្តតាំងក្រសាំងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីវាយប្លន់ម៉ូតូ។
ជនរងគ្រោះឈ្មោះ ស៊ិន ម៉ៃ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ បើករថយន្ដ រស់នៅភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូដែលជនសង្ស័យប្លន់ ម៉ាក ស៊ុយសូគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1ID-3086 ។
យោងតាមប្រភពព័ត៌មានពីម្ដាយ ជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ កូនរបស់គាត់ បានជិះម៉ូតូចេញពីកន្លែងធ្វើការ ឯខណ្ឌសែនសុខ ក្នុងគោលបំណងត្រឡប់មកផ្ទះវិញ នៅភូមិកើតហេតុ លុះមកជិតដល់ផ្ទះទៅហើយ ក៏ស្រាប់តែមានជនសង្ស័យមិនស្គាល់មុខ មានគ្នាពីរនាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកឌ្រីមសង់ មកធ្វើសកម្មភាព យកដំបងវាយប្លន់ ចំកណ្តាលខ្នង បណ្តាលឲ្យដួលម៉ូតូ ពេលភ្លាមៗ កូនរបស់គាត់ ដោយស្ដាយម៉ូតូរបស់ខ្លួនក៏ យកដុំថ្មគប់ តបទៅជនសង្ស័យវិញ បន្ទាប់មកជនសង្ស័យ ក៏ចោល និងដំបងបន្ថែមទៀត ហើយលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវចាប់ក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់។
ពលរដ្ឋសំណូមពរទៅលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យជម្រុញមន្ត្រីក្រោមឱវាទ ចុះពួនល្បាតទប់ស្កាត់បទល្មើស កុំឲ្យសំបូរចោរឆក់ ចោរលួច ប្លន់ ញឹកពេក តើភូមិឃុំមានសុវត្ថិភាពត្រង់ណាទៅ? បើពលរដ្ឋដេកមិនលក់ដោយសារតែមានរឿងករណីខាងលើនេះ សង្ឃឹមថាលោក មិនទុកឲ្យពលរដ្ឋបន្តការរិះគន់តទៅទៀតទេ៕
មតិយោបល់