ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ត្រូវទូរស័ព្ទចាប់បញ្ជូនឲ្យសមត្ថកិច្ចបន្ទាប់ពីលួចយកទៅលក់បាត់ស្រមោល

កណ្តាលៈ ករណីអំពើលួច ទូរស័ព្ទដៃ កើតហេតុកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១និង០០នាទី ចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះ០១នាក់ឈ្មោះ ម៉ៅ គីមឡេង ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ទួលត្នោត ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកជនសង្ស័យ០១នាក់ (ឃាត់ខ្លួន)ឈ្មោះ ឈ ឡាំ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅ ភូមិ ដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ មុខរបរ ជាងបាញ់ថ្នាំ(ឈើ)។
សម្ភារ បាត់បង់ ៖ទូរស័ព្ទម៉ាក IPhone XS Max ពណ៌ទឹកមាស០១ គ្រឿង ។
វត្ថុតាងចាប់យក៖ គ្មាន ។

តាមប្រភពព័ត៌មាននៅវេលា ម៉ោងកើតហេតុខាងលើជនរងគ្រោះត្រូវជាបានយកទូរសព្ទ័ទៅសាកថ្មនៅក្នុងផ្ទះពូខ្លួន ដែលនៅក្នុងភូមិឃុំជាមួយគ្នា សាកនៅក្នុងបន្ទប់ឡៅតឿ រួចហើយបានដើរចេញពីផ្ទះពូជិះម៉ូតូត្រឡប់មកផ្ទះខ្លួនវិញ បាន
ប្រហែលកន្លះម៉ោង ជនរងគ្រោះ បានមើលនាឡិកាដៃដែលភ្ជាប់GPS ជាមួយទូរសព្ទ័នោះបានលោតសញ្ញាមិនមាន
ទូរសព្ទ័ នៅជិតខ្លួន បានជិះម៉ូតូទៅផ្ទះពូវិញហើយបានរកទូរសព្ទ័ ស្រាប់តែបាត់មិនឃើញ រួចហើយបានប្រាប់ពូ ឲ្យជួយរក ពេលនោះពូ របស់ជនរងគ្រោះ បានហៅជាងធ្វើសំណង់ទាំងអស់ មកសួរនាំ ស្រាប់តែបាត់ជាងម្នាក់(ជនសង្ស័យ) ពេលនោះជាងដែលធ្វើការជាមួយ ប្រាប់ថាឃើញ ឈ្មោះ ឈ ឡាំ ភេទប្រុស បានឡើងទៅបន្ទប់ឡៅតឿ ភ្លាមនោះពូជនរង គ្រោះ បានជិះរថយន្តតាមរកជនសង្ស័យដល់ផ្ទះស្ថិតក្នុងភូមិក្នុងដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ហើយឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ នៅម៉ោង៦និង៥០នាទី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរសព្ទ័ដៃ ០១គ្រឿងពិតប្រាកដមែន ហើយបានយកទូរសព្ទ័ដៃនោះទៅលក់ឲ្យគេនៅចំណុច ផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ២ ក្នុងតម្លៃ ២០០$ ប្រាកដ
មែន។
ក្រោយពីសួរនាំរួចកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការ តាមនីតិវិធី ៕

 

មតិយោបល់