ព័ត៌មានជាតិ

រថយន្តពន្លះរថយន្តធ្វើឲ្យបុរសម្នាក់ធ្លាក់មកលើដីស្លាប់មួយរំពេច នៅផ្លូជាតិលេខ៤

ព្រះសីហនុៈ នៅវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ ភូមិតាឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0795 បើកបរដោយឈ្មោះ វង់ ជាងសិន ភេទប្រុស អាយុ ៥២ឆ្នាំ មុខបរបរបើកផ្ទះសំណាក់ ស្នាក់អាស្រ័យខេត្តព្រះសីហនុ ធ្វើដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្ត ម៉ាក FRIGHTLINER ក្បាលពណ៌ខៀវចាស់លាយស ពាក់ស្លាកលេខ ភ្នំពេញ 3C-7354 ក្នុងទិសដៅបញ្ចាស បើកបរដោយឈ្មោះ ឈុន បូរ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខបរបរបើកបរ មានទីលំនៅភូមិតាប៉ែ ឃុំព្រៃចារ ស្រុកឈ្នួល ខេត្តក្រចេះ (ស្លាប់)នៅពេកបុករបូតទ្វារធ្លាក់មកដី។

ក្រោយពេលកើតហេតុត្រូវបានកម្លាំងស្នាក់ការ៤០១ និងកម្លាំងប៉ូលិសអធិការស្រុកព្រៃនប់ សម្រួលចរាចរណ៍បញ្ជៀសការកកស្ទះ រហូតដល់ពេលនេះចរាចរណ៍ធម្មតាវិញហើយ ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់