ព័ត៌មានជាតិ

ចោរបាញ់កញ្ចក់ រថយន្តរួចលួចលុយ១០០០$ទៅបាត់ ម្ចាស់បានត្រឹមមកដាក់ពាក្យបណ្តឹង

កណ្តាលៈ ករណីលួចយកលុយ កាលពីថ្ងៃទី ១៥ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៤៣នាទី នៅចំណុច ម៉ាតអាម៉ាហ្សូន ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ ០១ នាក់
ឈ្មោះលីម វួចនី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករោងចក្រ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យ០២នាក់
-មិនស្គាល់អត្តសញ្ញាណ(ឆែកតាមកាមេរ៉ាសុវត្ថិភាព)។
វត្ថុតាងចាប់យក៖ (គ្មាន)
សម្ភារ បាត់បង់
លុយ១.០០០ដុល្លារ
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តម៉ាកកាមេរី014ពណទឹកមាស ពាក់ស្លាកលេខភ្នំពេញ
2AN-3673 ចេញពីវេរលុយ ចូលកុងនៅធនាគាអេស៊ីលីដាហើយទុកលុយ១.០០០ដុល្លា ទើបបើករថយន្តឆ្ពោះមកកន្លែង ម៉ាតយីហោ អាម៉ាហ្សូនដើម្បី ហូបកាហ្វេ រងចាំមិត្តភក្តិលុះដល់មិត្តភក្តិ មកដល់ដើរចូលមកជួប ហើយសួរថា កញ្ចក់ឡានយាងម៉េចបានបែក ទើបខ្លួនចេញមើលឃើញ
បាត់លុយ១.០០០ដុល្លា ហើយខ្លួនសុំឆែកកាម៉េរាសុវត្ថិភាព ឃើញចោរបាញ់កញ្ចក់ ហើយលួចយកលុយរួចដើរចេញក្រៅទើបឃើញម៉ូតូ ម៉ាកអ៊ែប្លែកពណ៌ក្រហម ពាក់ស្លាកលេខ
ភ្នំពេញ1AE 7258 ជិះចេញ ពីកន្លែងម៉ាត ឌុបចោរជិះទៅទិសខាងលិចបាត់តែម្តង។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការ ស្រាវជ្រាវ ស៊ើបអង្កេត តាមនីតិវិធី ៕

 

មតិយោបល់