ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូ

តាកែវ: កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកសំរោង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹង របស់ជនរងគ្រោះ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចរោងចក្រផលិតកាបូប ស្ថិតនៅក្នុងភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

ជនរងគ្រោះឈ្មោះ អ៊ុង ស៊ីណៃ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ដែលបានបាត់កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅចំណុចរោងចក្រផលិតកាបូប ឡាយហ្វេងសៅដរ ស្ថិតក្នុងភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកជនសង្ស័យឈ្មោះ ប៉ាន់ ចាន់ធា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចជំនាញធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់