ព័ត៌មានជាតិ

Updated៖ រថយន្តយីឌុកបុករថយន្តដឹកដី បណ្ដាលឲ្យតៃកុងគាបជាប់ក្នុងកាប៊ីន

ភ្នំពេញៈ រថយន្តយីឌុកបុករថយន្តបែនដឹកដីបាក់ជើងតៃកុងរថយន្តខូចខាតកំណាត់មុខយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយ មហាវិថីឈ្នះឈ្នះ កែងផ្លូវឡុងឈិន ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តបែនដឹកដី ពណ៌ខៀវ ពាក់ផ្លាកលេខ ចង្កូតស្តាំ KPS0176 បើកដោយបុរសម្នាក់ ។
រថយន្តយីឌុក ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-2207 បើកដោយបុរសម្នាក់ររបួសបាក់ជើង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត បែបដឹកដីបានពីលិចទៅកើតតាមបណ្តោយមហាវិថីឈ្នះឈ្នះ លុះមកដល់ចំណុចកើតហេតុបានមកឆ្វេងដៃទៅតាមផ្លូវបេតុងឡុងឈិន ខណៈបត់ឡើងបានបន្តិចក៏មានរថយន្តម៉ាកយីឌុកបើកតាមហាវិថីឈ្នះឈ្នះ ពីកើតទៅលិចគេចរថយន្តបែនមិនផុតបានបុកចំកណ្តាលរថយន្តបែនពេញទំហឹង បណ្តាលរថយន្តយីឌុកខូចខាតកំណាត់មុខ ចំណែកតៃកុងបាក់ជើងម្ខាងគាបខ្លួនជាប់ក្នុងកាប៊ីនភ្លាមៗនោះ សមត្ថកិច្ចបានគាស់ចេញពីរថយន្តដាក់លើរថយន្តសង្គ្រោះទៅព្យាបាល។
រីឯរថយន្តទាំងពីរគ្រឿងត្រូវសមត្ថកិច្ចវាស់វែងដាក់ខាង ដើម្បីឲ្យដំណាងភាគីទាំងពីរដោះស្រាយគ្នាសិនប្រសិនមិនត្រូវគ្នានិងបញ្ជូនបន្ត៕

មតិយោបល់