ព័ត៌មានជាតិ

ម្នាក់ស្លាប់និង៤នាក់ទៀតរងរបួសធ្ងន់នៅ ស្រុកកំពង់សីលា

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យ មនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ វេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចន្លោះ Km 157-158 ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តកុងតឺនរ័ ពណ៍ខៀវ ត្រួយចេក ពាក់ស្លាកលេខភ្នុំពេញ 3C-0054 ( អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ )មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នុំពេញ ជាមួយ រថយន្ត លុចសុីសRX300 ណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2H-3030 មានទិសដៅបញ្ច្រាសទិសគ្នា អ្នកបើកបរឈ្មោះ សូ សុខាល័យ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភ្នំពេញ រងរបួសធ្ងន់ មានអ្នករួមដំណើរក្នុងរថយន្តនេះមាន០៤នាក់ ស្រី០១នាក់
១/ឈ្មោះ សូនី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខេត្តព្រៃវែង (ស្លាប់)
២/ឈ្មោះ លី គ័ង ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិ ចិន ទីលំនៅ ភ្នំពេញ រងរបួស ធ្ងន់
៣/ ឈ្មោះ បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ខេត្តព្រៃវែង រងរបួស ធ្ងន់ ។
៤/ ឈ្មោះ ហុង សៀវហាក់ អាយុ១១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅភ្នំពេញ រងរបួស ស្រាល ។
ចំពោះមុខអ្នកស្លាប់ត្រូវបានប្រគល់-ទទួល ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវបានកម្លាំង អ ហ ស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំង អ ហ ស្នាក់ការសន្តិសុខ៤០១ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ជួយសង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ចំណែកវត្ថុតាងរថយន្តទាំងពីរស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបន្តតាមនិតិវិធី៕

 

មតិយោបល់