ព័ត៌មានជាតិ

២នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យបុរស២នាក់បានស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង១០នាទីល្ងាច
ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅភូមិត្រពាំងគាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧២-១៧៣ ។
តាមប្រភពពីសមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយ រថយន្តកុងតឺនរ័ ០១គ្រឿងម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-9299 មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) មកដល់ចំណុចខាងលើ បាន រេ ចង្កូតមកខាងឆ្វេងដៃ បុកម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GQ- 3090 មានទិសដៅផ្ទុយគ្នា (អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ) ហើយរថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូ ០១គ្រឿងទៀត ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលមានទិសដៅផ្ទុយគ្នាដែរ (អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ) បណ្ដាលឲ្យអ្នកបើកម៉ូតូទាំង២នាក់(ប្រុស)ស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សាកសពទាំងពីរ កំពុងស្រាវជ្រាវរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

មតិយោបល់