ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ប្រើសារធាតុញៀនលើសកម្រិត យកដែកកេះដុតមុងភួយលើផ្ទះរបស់ខ្លួន បណ្ដាលឲ្យឆាបឆេះ

កណ្ដាល: នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទីល្ងាច មានករណីបុរសម្នាក់ ដុតមុងភួយលើផ្ទះរបស់ខ្លួន បណ្ដាលឲ្យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងកម្លាំងនគរបាលចុះអន្តរាគមន៍ ត្រង់ចំណុចភូមិទេពមន្ត្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ឈិន សុខនី ភេទប្រុស អាយុ៤ ០ឆ្នាំ រស់នៅភូមិទេពមន្ត្រី ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។

សភាពរឿងហេតុ៖ កន្លងមកជនសង្ស័យ ប្រើប្រាស់សារធាតុញៀន រហូតដល់មានបញ្ហាសតិមិនប្រកតី រស់នៅម្នាក់ឯង ហើយឪពុកម្តាយមិនរស់នៅជាមួយទេ គឺនៅឯខេត្តកំពង់ធំ។ ស្រាប់តែនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងកើតហេតុ ជនសង្ស័យបានយកដែកកេះដុតមុងភួយលើផ្ទះខ្លួនឯង បណ្តាលឆាបឆេះរនាបផ្ទះ តែត្រូវប្រជាពលរដ្ឋជិតខាង និងកម្លាំងនគរបាលប៉ុស្តិ៍ព្រះប្រសប់ ចុះអន្តរាគមន៍ពន្លត់ទាន់ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តតាមនីតិវិធី៕

មតិយោបល់