ព័ត៌មានជាតិ

សូមបងប្អូនជួយស៊ែរ! ដំណឹងស្វែងរកសាច់ញាត់ បុរសម្នាក់ស្លាបប្រហែល ១០ថ្ងៃមកហើយ ត្រូវពលរដ្ឋប្រទះឃើញ

កោះកុង: នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ប្រទះឃើញសាកសព នៅចំណុចក្នុងចម្ការ ខ្លឹមមួយកន្លែង ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ កម្លាំងផ្នែកជំនាញពិនិត្យវិភាគ បានចុះសហការជាមួយជំនាញព្រហ្មទណ្ឌ,កម្លាំងប៉ុស្តិ៍បានធ្វើការហ៊ុមព័ទ្ធ កន្លែងកើតហេតុ និងធ្វើការត្រួតពិនិត្យសាកសព ដោយមានការចូលរួមពីលោកគ្រូពេទ្យបង្អែកស្រុកស្រែអំបិល, ជំទប់ទី១ ឃុំ , លោកមេភូមិអូរជ្រៅ ពិនិត្យឃើញសាកសពបានស្លាប់នៅក្រោមដើមខ្លឹម ជាច្រើន ថ្ងៃមកហើយ ដោយសាកសពមាន លក្ខណ:ស្អុយរលួយស្លាប់រយ:ពេល ប្រហែល ១០ថ្ងៃ មកហើយដូច្នេះកម្លាំងមិនអាចធ្វើការ សន្និដ្ឋានបានឡើយ ។

សាសព មិនស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែល ២០ជាង , ពាក់អាវយឺត ពណ៌ខៀវ ដៃខ្លី ស្លៀកខោខូវប៊យពណ៌ក្រម៉ៅជើងវែង។
ដោយមានការសម្របសម្រួល ពីលោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងខេត្តកោះកុង បញ្ជាតាមលេខទូរសព្ទ៖ 070200585 ឲ្យធ្វើការបូជាសព នៅនឹងកន្លែងតែម្ដង ដោយសពមិនស្គាល់ អត្តសញ្ញាណ និងមិនមានសាច់ញាតិ។

បច្ចុប្បន្ន កម្លាំងសពប្រគល់ទៅឲ្យ លោកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ចាត់ចែងទៅតាមប្រពៃណី។

បញ្ជាក់៖ កម្លាំងជំនាញនៅតែបន្តធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ៕

មតិយោបល់