ព័ត៌មានជាតិ

យុវជន ២នាក់ ផឹកស្រាស្រវឹង ទាស់ពាក្យសម្ដី ទាញកាំបិតចាក់គ្នា បណ្ដាលឲ្យភាគីម្ខាងរងរបួសធ្ងន់

កណ្ដាល:​ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី មានករណីហិង្សាដោយចេតនា ចំណុចភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ វល្ល៍ មករា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (របួសមុតទ្រូងខាងស្ដាំ១កន្លែង)។
ជនសង្ស័យឈ្មោះ ណាង សុខនី ភេទប្រុស អាយុប្រហែល ១៧ឆ្នាំរស់នៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(គេចខ្លួន)។

វត្ថុតាងចាប់យក៖ គ្មាន។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានផឹកស្រាជាមួយគ្នា នៅមុខរោង លក់ទូរស័ព្ទ របស់ឈ្មោះ ជូរ សុខនោ នៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ហើយក៏មានទំនាស់ពាក្យសម្ដី បន្ទាប់មកជនសង្ស័យ បានយកកាំបិតចុងស្រួច ចាក់ជនរងគ្រោះត្រូវចំទ្រូងខាងស្ដាំ០១ កាំបិត រងរបួស មុតហូរឈាម ពេលនោះជនរងគ្រោះបានស្រែក ឲ្យគេជួយ ឈ្មោះ ជូរ សុខនោ បានជិះម៉ូតូ ឌុប ជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រុក ហើយមន្ទីរពេទ្យបង្អែក ស្រុកបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

ករណីនេះ កម្លាំងប៉ុស្តិ៍ និងកម្លាំងផ្នែកយុត្តិធម៌ស្រុកចុះអន្តរាគមន៍ កសាងសំណុំរឿង និងបន្តស្វែងរកចាប់ជនសង្ស័យ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់