កំពង់ធំៈ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង៥០នាទី មានករណីឆេះផ្ទះបាយចំនួន ០១លើក ស្ថិតក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍។
ម្ចាស់ឈ្មោះ សុខ ភាព ភេទប្រុស អាយុ ៥១ឆ្នាំ ប្រពន្ធឈ្មោះ គិន សេងលី អាយុ ៤៩ឆ្នាំ។
ប្រភេទសំណង់: ផ្ទះបាយទំហំ៤x៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ។
ខូចខាត៖
-ឆេះផ្ទះបាយ០១ខ្នងទាំងស្រុង
-សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនទៀត។
មូលហេតុ៖ ផ្ទុះបំពង់ហ្គាស។
ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្តស្មើ ៤ម៉ែត្រគុបរលត់ទាំងស្រុង។
-កម្លាំងចុះអន្តរាគមន៍ពន្លត់ចំនួន ៧នាក់ ។
-ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមជួយពន្លត់ចំនួន ៤៩នាក់៕
មតិយោបល់