កណ្ដាលៈ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី មានករណីហិង្សាដោយចេតនា ចំណុចភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឌឹម ឌុយ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរ កសិករ ។
ជនសង្ស័យ ២នាក់៖
១.ឈ្មោះ អ៊ាន សុធារ៉ា ហៅញ៉ុល ភេទប្រុស អាយុ២៩ ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២.ឈ្មោះ លី ចាន់ថន ហៅពក ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ គ្មាន។
សភាពរឿងហេតុ៖ មុនពេលកើតហេតុជនរងគ្រោះកំពុងផឹកស្រាបៀរ មានគ្នា ៣ទៅ៤
នាក់នៅផ្ទះរបស់ ចេង សារិទ្ធ ពេលនោះឈ្មោះ អ៊ាន សុធារ៉ាហៅញ៉ុល បានចូលមកដល់កន្លែងផឹកហើយ ក៏ទៅដកឌុយ ធុងបាស់ចេញដែលគេកំពុងច្រៀងរួច បន្តផឹកជាមួយគ្នាបានមួយសន្ទុះក្រោយមកឈ្មោះ អ៊ាន សុធារ៉ា បានយកក្បាលមេក្រូមកច្រៀងតែអត់ឮ
ក៏ខឹងជជែកទាក់ពាក្យសំដីគ្នាជាមួយឈ្មោះ ចាន់ ចិត្ត ចោទថាឈ្មោះ ចាន់ ចិត្ត ជាអ្នកដកថ្មចេញពីម៉ាយក្រូហ្វូន
ហើយពេលនោះបានរកវាយឈ្មោះ ចាន់ ចិត្ត រួចហើយឈ្មោះ ឌឹម ឌុយ ជនរងគ្រោះបានចូលទៅឃាត់ស្រាប់តែឈ្មោះ អ៊ាន សុធារ៉ាហៅញ៉ុល និងឈ្មោះ លី ចាន់ថន ហៅពក វាយមកលើជនរងគ្រោះបណ្ដាលឲ្យស្នាមរបួស ចំមាត់ហើមជាំភ្នែកខាងស្តាំនិង ស្នាមហើមជាំចំជើងឆ្វេង។
ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្អាងភ្នំបានចុះទៅដល់កន្លែងកើតហេតុធ្វើ
ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ មកសាកសួរនៅប៉ុស្តិ៍ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕
មតិយោបល់