ភ្នំពេញៈ នៅចន្លោះចាប់ពីម៉ោង០៧-១០យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន ០៥ គ្រឿងរួមមាន៖
– ម៉ូតូចំនួន ០៣ គ្រឿង
– រ៉ឺម៉កម៉ូតូកង់បីចំនួន ០១គ្រឿង
– និងរថយន្តចំនួន ០១ គ្រឿង ។
បច្ចុប្បន្នយានយន្តដែលឃាត់បានខាងលើ ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕
មតិយោបល់