ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង២០នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់និរោន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីរថយន្តដឹកសាំងរបស់ក្រុមហ៊ុន Sokimex បើកបុកទ្រូងផ្លូវ និងបង្គោលភ្លើង។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6522 កន្ទុយពាក់ផ្លាកលេខ ភ្នំពេញ 4A-6965 ដឹកសាំងចំណុះ ៨,០០០លីត្រ។
ដំណើររឿង៖ មុនពេលកើតហេតុ រថយន្តខាងលើ ដឹកសាំងចេញពីភ្នំពេញទៅដាក់ឲ្យម៉ូយឯខេត្តព្រៃវែង លុះពេលត្រឡប់មកវិញ ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាក វ៉ាស្ដាំបណ្ដាលឲ្យអកហ្សឺរ៉េចង្កូត ទៅបុកទ្រូងផ្លូវ និងបង្គោលភ្លើងតែម្ដង ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់