ព័ត៌មានជាតិ

ព្រលឹងចុងសក់! មនុស្សម្នា នាំគ្នាផ្អើលទាំងយប់ ករណីបាក់វ៉េរ៉ង់ដាផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ: កាលពីវេលាម៉ោង ១រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីបាក់វ៉េរ៉ង់ដាផ្ទះប្រជាពលរដ្ឋ។

ម្ចាស់ផ្ទះឈ្មោះ ពៅ វណ្ណី អាយុ៦៤ឆ្នាំ មុខរបរនៅផ្ទះ ផ្ទះមានទំហំ ៤x៤ម៉ែត្រ នៅជាន់ទី ២ ផ្ទះលេខ៨៦ ជាប្រភេទផ្ទះចាស់ សង់ជាយូរឆ្នាំមកហើយ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮសូរសំទ្បេងខ្លាំង ក៏ចេញទៅឃើញបាក់វ៉េរ៉ង់ដា ដើរឆ្លងកាត់ចុះតាមកាំជញ្តើរមិនបាន ទើបទាក់ទងទៅសមត្ថកិច្ច មូលដ្ឋាន ឲ្យចុះដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ ជួយសង្គ្រោះភ្លាម​ៗផងដែរ៕

មតិយោបល់