ភ្នំពេញៈ នៅវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលស្ពានព្រែកសំរោង លើផ្លូវថៃហ្គរ័ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីម៉ូតូបុករង្វង់ស្ពានព្រែកសំរោង។
ម៉ូតូម៉ាក យ៉ាមហា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FE-1688 បើកបរដោយឈ្មោះ អោ ណុន ភេទប្រុស អាយុ ២០ឆ្នាំ (ស្លាប់) មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ជិះគ្នា ២នាក់ អ្នករួមដំណើរឈ្មោះ ជា ដារ៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ (រងរបួសធ្ងន់) មុខរបរ កម្មករ ស្នាក់នៅភូមិព្រែកតាស ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដោយល្បឿនលឿន ចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករង្វង់មូលស្ពានតែម្ដង។
មូលហេតុ៖ អ្នកបើកបរលឿន។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែកអ្នករងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ៕
មតិយោបល់