ព័ត៌មានជាតិ

សកម្មភាពជីកយករ៉ែត្បូងជាង១០០រណ្តៅ នៅស្រុកលំផាត់ អាជ្ញាធរឆ្លើយថា អត់ដឹង

រតនគិរី: មនុស្សជិត២០០នាក់ និងរណ្តៅរ៉ែត្បូងជាង១០០រណ្តៅ បាននិងកំពុងធ្វើសកម្មភាពជីកយករ៉ែត្បូង ដែលមានឈ្មោះ ច្រឹកទូច និងឈ្មោះធួន ជាមេបទល្មើស និងជាថៅកែ។ នេះយោងតាមការឲ្យដឹងពីប្រជាពលរដ្ឋ នឹងកម្មករជីកត្បូងបានប្រាប់។

បទល្មើសជីករ៉ែត្បូងនេះ គឺកំពុងកើតឡើងស្ថិតនៅចំណុចភូមិ ចាងរ៉ាង ឃុំសាយស់ ស្រុកលំផាត់ ខេត្តរតនគិរី។ សកម្មភាពនេះបានកើតឡើង កាលពីថ្ងៃទី៨-១០ ខែតុលា ឆ្នាំ២០១៦ថ្មីៗនេះ។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបានប្រាប់ក្រុមអ្នកសារព័ត៌មានថា “ករណីនេះមិនបានដឹង  ហើយក៏មិនបានឃើញលិខិតស្នើសុំធ្វើអាជីវកម្មនោះទេ បើធ្វើយ៉ាងនេះខុសច្បាប់ហើយ”

លោក នូ ថេរ អភិបាលស្រុកលំផាត់ បានបញ្ជក់ថា “មិនមានអាជ្ញាធរភូមិ ឃុំ ណាម្នាក់ធ្វើសេចក្តីរាយការណ៍មកថ្នាក់ស្រុកនោះទេ” ។ លោកបានបញ្ជាក់ទៀតថា “លោកមិនជឿរថាកើតមានរឿងនេះទេ លោកថា លោកនឹងចាត់កម្លាំងអធិការដ្ឋាននគរបាលស្រុកចុះទៅមើល”

លោក ញ៉ែម សំអឿន អភិបាលរងខេត្តទទួលបន្ទុក ព័ត៌មានបទល្មើស និងសន្តិសុខខេត្ត បានឲ្យដឹងថា លោកក៏មិនបានដឹងរឿងនេះនៅឡើយដែរ តែលោកថា ចាំសួរទៅមន្ទីរជំនាញសិន។ ទោះជាយ៉ាងណាក្ដី លោករដ្ឋលេខាធិការ ក្រសួងរ៉ែ ក៏បានទទួលព័ត៌មាននេះពីក្រុមអ្នកសារព័ត៌មានហើយដែរ ប៉ុន្តែមិនដឹងថា មន្ត្រីមូលដ្ឋានស្រុក ខេត្ត និងក្រសួងចាត់វិធានការយ៉ាងណានោះទេ ខណ:អ្នកសារព័ត៌មានមិនទាន់ទទួលបានការឆ្លើយតបដ៏ជាក់លាក់ណាមួយពីមន្ត្រីជំនាញនោះទេ៕

photo_2016-10-11_17-09-31

photo_2016-10-11_17-09-27

photo_2016-10-11_17-09-29

មតិយោបល់