ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ រត់លេងទឹកភ្លៀង ត្រូវចរន្តអគ្គិសនីឆក់ស្លាប់

ពោធិ៍សាត់ៈ​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា ភ្លៀងធ្លាក់មួយមេធំធ្វើឲ្យក្មេងប្រុសអាយុ ២ឆ្នាំម្នាក់បានស្លាប់ ខណៈពេលរូបគេរត់លេងទឹកនៅពេលឃេមកំពុងភ្លៀង ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីថ្ងៃទី៧​ ខែមេសា​ ឆ្នាំ២០២០ស្ថិតក្នុងភូមិវត្តពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ក្មេងរងគ្រោះឈ្មោះ គង់ ណារ៉ូ ភេទប្រុស អាយុ ២ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុក្មេងរងគ្រោះ បានរត់លេងកាត់ទឹកភ្លៀង លុះមកដល់មុខផ្ទះរូបគេបានយកដៃប៉ះរបងផ្ទះដោយមានបង្គោលភ្លើង ជាប់របងផ្ទះកុមាររងគ្រោះបានដួលក្រុមគ្រួសារ ឃើញដូច្នេះក៏រត់ទៅជួយយកុមាររងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ រហូតដល់ម៉ោង ៦និង៣០នាទីថ្ងៃដដែលកុមានរងគ្រោះរូបនេះបានស្លាប់បាត់បង់ជីវិតតែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ពិនិត្យយ៉ាងយកចិត្តទុកដាក់ហើយសន្និដ្ឋានថា ការស្លាប់របស់កុមារងគ្រោះគឺ បណ្តាលមកពីចរន្តភ្លើងអគ្គិសនីឆ្លងពីបង្គោលភ្លើង មកប៉ះរបងដែកឆក់ទើបមានហេតុការនេះកើតឡើង។

ក្រោយពេលពិនិត្យកោសល្យកុមារងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ផងដែរថា ក្នុងពេលភ្លៀងធ្លាក់នេះក៏មានផ្ទះប្រជាពលរដ្ឋ ៥ខ្នងនៅ ២ស្រុករលំខូចខាត ទាំងស្រុង១ខ្នងនៅស្រុកក្រគរ និង៤ខ្នងរបើកដំបូលនៅស្រុកកណ្តៀង ។

សមត្ថកិច្ចបានបន្តថា ចំពោះហេតុការនេះអាជ្ញាធរមូលដ្ឋានបាន នឹងកំពុងគិតគូរអំពីការខូចខាតផ្ទះរបស់ពួកគាត់ និងចុះសួរសុខទុក្ខនៅពេលខាងមុខផងដែរ៕

មតិយោបល់