ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរ មេត្តារកកន្លែងសម្រាន្ត ! បុរសម្នាក់ បើករថយន្ត បុករបងសាលាមត្តេយ្យអន្តរជាតិ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តមួយយគ្រឿងបោះពួយយ៉ាងលឿន ដោយបួងចង្កូតបត់ស្តាំមិនប្រយ័ត្ន ក៏ជ្រុលទៅបុកបុកបង្គោលស្លាកលេខផ្លូវមួយដើម និងរបងសាលាមត្តេយ្យអន្តរពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខសាលាមត្តេយ្យអន្តរជាតិឃីនឌីលែន តាមបណ្ដោយផ្លូវ២៨៧ កែងនិងផ្លូវ៥៥៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងជោកជាំ បានបើករថយន្ត១គ្រឿង ម៉ាក FORDECOSPORT ពណ៌ទឹកប្រាក់ ពាក់ផ្លាលេខ ភ្នំពេញ 2BE-9607 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ២៨៧ ក្នុងល្បឿយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្ក ក៏បានបួងចង្កូតបត់ស្តាំ មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកបង្គោល ស្លាកលេខផ្លូវមួយដើម បណ្តាលឲ្យបាក់ទ្រេតដួលដល់ដី ហើយរថយន្តនៅមិនទាន់អស់ល្បឿនទេ បានបន្តទៅបុករបងសាលាមត្តេយ្យអន្តរជាតិឃីនឌីលែន ដែលមានទំហំទទឹងប្រមាណ៥ម៉ែត្រ កម្ពស់២ម៉ែត្រកន្លះ បណ្តាលឲ្យបែកបាក់ប្រែសស្រាំ រងការខូចខាត។ ចំណែករថយន្តបង្ក បានរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច ភ្លាមៗនោះ អ្នកបើកបររថយន្ត បានចុះពីលើរថយន្ត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទាក់ទងហៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកធ្វើការដោះស្រាយ តាមផ្លូវច្បាប់៕

មតិយោបល់