ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះម្ចាស់ឡានដឹកដី នៅបុរីភ្នំពេញថ្មី

ភ្នំពេញ: កាលពីវេលាម៉ោង ៨កន្លះយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវបេតុងផ្ទះលេខ៩២ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅបុរីភ្នំពេញថ្មី។

ម្ចាស់ឈ្មោះ ឆាយ ម៉េង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរម្ចាស់ឡានដឹកដី។ មូលហេតុ: ឆ្លងចរន្តអគ្គិសនី។

ប្រភេទសំណង់៖ ផ្ទះថ្មបេតុង (ទំហំ៤.៣០x៣១ម៉ែត) កម្ពស់៣ជាន់ ។ ខូចខាតសម្ភារ៖ ឆេះបន្ទប់ជាន់ទី៣ រួមមានសម្ភារសែនប្រេន ហើយអាសនអស់ទាំងស្រុង តែពុំបណ្ដាយឲ្យឆេះរាលដាលដល់ផ្ទះនាក់ក្បែរខាងឡើយ ។

ហេតុការណ៍នេះ រថយន្តការិយាល័យអគ្គិភ័យចំនួន ០៥ គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាសទឹកអស់ចំនួន ០២ គ្រឿង ស្មើនឹង០៨ ម៉ែត្រគូប និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ០១ គ្រឿងពុំបានប្រើប្រាសទឹក បានពន្លត់ចប់ នៅម៉ោង ០៩ និង០០នាទីយប់ថ្ងៃខែឆ្នាំដដែល៕

មតិយោបល់