ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុក និងជួញដូរនូវសារធាតុញៀន

បាត់ដំបង: នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំជំនាញមានលោកឧ កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នៅចំណុចភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេ នីយ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុក បានធ្វើការបង្រ្កាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ករណីក្នុងមូលដ្ឋាននេះដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ឡេ វុទ្ធី ហៅជ្រឹង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ខេត្តបាត់ដំបង ។
២-ឈ្មោះ អាត ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICEចំនួន០៤កញ្ចប់(មិនទាន់ថ្លឹងទម្ងន់)
-ទូរស័ព្ទដៃម៉ាកSamsungចំនួន០១គ្រឿង
-ម៉ូតូម៉ាក MSX ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ចំនួន ១គ្រឿង
-សម្ភារ:សម្រាប់រំលែកចែកចាយ និងប្រើប្រាស់គ្រឿង ញៀនមួយចំនួនទៀត។

បច្ចុប្បន្ននគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់