ព័ត៌មានជាតិ

រថយន្ត២គ្រឿង ពន្លះគ្នាខ្ទាតទៅបុកគោយន្តកន្ត្រៃ ខ្ទេចពេញផ្លូវ

បាត់ដំបង: កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង ខ្ទាតទៅបុកគោយន្តកន្ត្រៃ បណ្តាលឲ្យរងការខូចខាត លើផ្លូវជាតិលេខ៥៧អា ក្នុងឃុំត្រែង ខេត្តបាត់ដំបង និងបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះបង្កឡើងដោយថយន្តម៉ាកអីស៊ុយៗ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2T-9070 បើកបដោយឈ្មោះ រ៉ាន់ ដា ភេទប្រុស អាយុ៣១ឆ្នាំ របួសស្រាល បើកពីកើតទៅលិចដល់ចំណុចកើតហេតុក៏បានឡើងជែង បណ្តាលឲ្យប៉ះរថយន្តកាមរីបាឡែនទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2F-5955 បើកបរដោយឈ្មោះ ម៉ៅ សារឿន ហើយរថយន្តអ៊ីស៊ុយៗបានជ្រុលចង្កូតទៅបុកគោយន្តបណ្តាលឲ្យអ្នកបើកបរ ឈ្មោះ រង់ ចម្រើន អាយុ៥៥ឆ្នាំ ភេទប្រុស នៅភូមិតាគ្រក់ ឃុំត្រែង រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ និងខូចគោយន្ត១គ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនរថយន្តនិងគោយន្ត មកកាន់អធិការដ្ឋាន និងរៀបចំឯកសារតាមនិតិវិធីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់